អ្ហេ៎​!​ជិត​ដល់​ថ្ងៃ​08​ មីនា​​ហើយ តើ​មិត្ត​ទាំង​អស់​​​​​​​បាន​រៀប​ចំ​កាដូ​ពិសេស​ៗ​សំរាប់​នារី​ៗដែរ​​ទេ​?​ ហើយ​ចុះ​នារី​ៗ​វិញ​បាន​ត្រៀម​ខ្លួន​សំរាប់​ថ្ងៃ​ដ៏វិសេស​ខាង​មុខ​នេះនៅ​?​​ ​​ក្នុង​ទិវា​សិទ្ធិ​នារី​ខាង​មុខ​នេះ​ពី​ Avatar ក៏បាន​រៀប​ចំ​នូវ​​កាដូ​មូយ​ចំនួន​​សំរាប់​មិត្ត​ៗ​នារីជា​ពិសេស​ផង​ដែរ​។​

 

នៅ​ថ្ងៃ​ទី​ 07 មីនា​​ខាង​មុខ​នេះ​មិ​ត្ត​កម្សាន្តទាំង​អស់​​ប្រាកដ​​ជា​​កាន់​តែ​​រីក​រាយ​ ជាមួយនឹង​ព្រឹត្តិការណ៍​ថ្មី​មួយ​ទៀត​ពី​​ Avatar​ : ដើម្បី​ចូល​រួម​លេង​ព្រឹត្តិការណ៍​នេះ​បាន​មិត្ត​ទាំង​អស់​គ្រាន់​តែ​ សន្សំ​ Faithful point ដែល​អាច​ទទួល​​បាន​ពី​ការ​ប្រមូល​ផល​ដំណាំ​ក្នុង​ចំការ​ របស់​អ្នក​​។​​ បន្ទាប់​មក​យក​Faithful point ​ទាំង​នោះ​ទៅ​ប្ដូរ​យក​ Item មួយ​ប្រភេទ​ឈ្មោះ​ថា​ Lovely Rose ពី​ NPC នៅ​ Farm Area ពេល​បាន​ Lovely Rose​ អ្នក​អាច​ជូន​វា​ទៅ​អោយ​អ្នក​ណា​ក៏បាន​ដែល​អ្នក​ចង់​ជូន​។​

 

ក្រោយ​ពេលជូន​​ Lovely Rose ​ទៅ​គេ​រួច​អ្នក​នឹង​ទទួល​បាន​ Love Point ដែល​ Point នេះគឺ​ទុក​សំរាប់​ប្ដូរ​យក​ Item ពិសេស​ៗ​ជាច្រើន​ពី​​ NPC នៅ​ Green Park។​ រីឯ​អ្នក​ដែល​ទទួល​ Lovely Rose ពីគេ​ នឹង​បាន​​ Gift box មួយបន្ថែម​ទៀតផង​ដែរ។

​​​​                          

 

ហើយ​អ្នក​នឹង​កាន់​តែ​ភ្ញាក់​ផ្អើល​នៅ​ពេល​ដែលអ្នក​​បើក​​​​Gift boxនោះ។​​ មិត្ត​នារីនឹង​កាន់តែ​ភ្ញាក់ផ្អើល​ព្រោះថា​​​គ្រប់ Female ​ Account ទាំង​អស់​ដែល​ Log in នៅ​ថ្ងៃទី​ 08 មីនា​​នេះ​ នឹង​ទទួល​បាន​កាដូ​យ៉ាង​ពិសេស​​ !​ ពី​ Avatar ។ ចង់​ដឹង​ថា​ក្នុង​កាដូ​នោះ​មាន​អី្វ​ខ្លះ?​​​សូម​មិត្ត​នារី​ទាំង​អស់​ Log in Avatar ទាំង​អស់​គ្នា​ណា!