សួស្ដី​អ្នក​កម្សាន្ដ​ Avatar ទាំង​អស់​! ដើម្បី​ផ្ដល់​នូវ​ការ​សប្បាយ​ជូន​ដល់​អ្នក​ទាំង​អស់​គ្នានៅក្នុង​ពាក់​កណ្ដាល​ឆ្នាំ ២០១៤ នេះ Avatar Sabay របស់​យើងនឹង​ធ្វើ​ការ Update ​បើក​កន្លែង​បី​​គឺ Pet Racing  Hawaii​ និង Egypt

ជឿ​ជាក់​ថា​អ្នក​កម្សាន្ដ​នឹង​ទទួល​បាន​នូវ​ភាព​សប្បាយ​និង​ប្លែក​​អារម្មណ៍ជាមួយ​ការ​ Update ដ៏អស្ចារ្យនេះ។

 

 

+ Pet Racing

ជា​ប្រភេទ​ Mini Game​ ដែល​អ្នក​កម្សាន្ដ​អាច​ភ្នាល់​ Coins ទៅ​លើ​សត្វ​ប្រណាំង​ Cute Cute ទាំង​ 6 ដែល​សត្វ​នីមួយ​​ៗមាន​ពត័មាន​ខុសៗ​គ្នា​ សំរាប់​អោយ​អ្នក​កម្សាន្ដធ្វើ​ការ​ទាយ​ថា​តើ​សត្វ​មួយ​ណា​ដែល​នឹង​ទទួល​ជ័យជំនះ​។

 

 

+ Hawaii Area

​កន្លែង​កម្សាន្ដ​ថ្មីដែល​អ្នក​ទាំង​អស់​គ្នាទន្ទឹង​រង់​ចាំ​បាន​មក​ដល់​ហើយ​ អ្នក​កម្សាន្ដ​អាច​មក​លំហែកាយ​ជាមួយ​មិត្តភ័ក្ដរឺមនុស្សជាទីស្រលាញ់របស់​អ្នក​បាន​ដោយ​រីករាយ​ជាមួយ​និង​ទេសភាព​ដ៏ប្លែក​របស់​ Hawaii Area មិន​ត្រឹម​តែប៉ុណ្ណោះ​ទីនោះ​ក៏​មានហាង​លក់​វត្ថុ​អនុស្សាវរីយ៍និង​សំលៀក​បំពាក់​ជាច្រើន​។

 

 

+ Egypt Area

ជាកន្លែង​បុរាណ​ដ៏អាថ៍កំបាំង​មួយ​ហើយ​នៅទី​នោះ​មាន​ផ្លូវ​វង្វេង​ដែល​មាន​ Mummy ជាច្រើន​នៅ​ចាំការ​ពារ​មិន​អោយ​យើង​ចូល​ទៅ​ជួយ​ព្រះនាង​។

ដើម្បី​ចូល​ទៅ​ជួយ​ព្រះ​នាង​អ្នក​កម្សាន្ដ​ទាំង​អស់​ត្រូវ​តែ​មាន Ticket និង ១០០ Healthy point។ បើ​សិននរ​ណា​អាច​ជួយ​ព្រះ​នាង​បាន​នឹង​ទទួល​បាន​នូវ​ Items Special ផង​ដែរ​។

 

*** Click here: Download New Client for Symbian Avatar 2.3.1***