ក្រោយពេល២នាក់បានណាត់ជាសង្សារ បើចង់រៀបការត្រូវតែធ្វើតាមstep ដូចខាងក្រោម៖

(ចំណាំ៖ សម្រាប់តែអ្នកកំសាន្តកំពុងណាត់សង្សារដែលមាន level 10 ឡើងទៅ)

 

  • បំពេញបេសកកម្មគូស្នេហ៏

តួអង្គទាំង២នាក់ប្រុសនិងស្រីត្រូវតែបំពេញបេសកកម្មគូស្នេហ៍ទាំង៥ដែលទទួលបាននៅ NPC “Ceremonies master” ឈរនៅ “សួនច្បារស្នេហា”។

  • សូមរៀបការ

-  ក្រោយពេលបំពេញបេសកកម្ម តួអង្គប្រុសត្រូវតែទៅដល់ NPC “Ceremonies master” ​ដើម្បីទិញ “ចិញ្ចៀនភ្ជាប់ពាក្យ” ទើបអាចសុំ​សង្សាររបស់ខ្លួនរៀបការបាន។

-  តួអង្គប្រុសទៅជួបសង្សាររបស់ខ្លួនហើយចុចចូលកន្លែង “សូមរៀបការ”។

-  តួអង្គស្រីនឹងទទួលបានពាក្យសូមរៀបការ បើយល់ព្រម ពីរនាក់នឹងក្លាយជាប្ដីប្រពន្ធ។ ក្នុងសម្ភារៈរបស់តួអង្គប្រុសនឹងបាត់ “ចិញ្ចៀនភ្ជាប់ពាក្យ” ហើយជំនួសវិញគឺ “សំបុត្ររៀបចំពិធីមង្គលការ” ។

-  បើតួអង្គស្រីមិនយល់ព្រម“ចិញ្ចៀន”នឹងមិនបាត់ហើយតួអង្គប្រុសនឹងមាន១០ថ្ងៃដើម្បីសូមតួអង្គស្រីរៀបការម្ដងទៀតមុនពេលដែលចិញ្ចៀនផុត កំណត់ប្រើប្រាស់ ។

  • រៀបចំពិធីមង្គលការ

ពិធីការនឹងបានរៀបចំ free ឲ្យគូស្វាមីភរិយាក្រោយពេលភ្ជាប់ពាក្យ។ ដើម្បីរៀបចំពិធីការ អ្នកកំសាន្តនឹងធ្វើតាមដូចខាងក្រោមនេះ៖

-​​   ខាងប្រុសទៅជូប NPC “Ceremonies master” ជ្រើសយក “រៀបចំពិធីរៀបការ” ។

-   រៀបការនឹងចំណាយសំបុត្ររៀបការ១ក្នុងសម្ភរៈរបស់អ្នក ។

-   រៀបការរួចរាល់ គូស្វាមីភរិយាអាចចូលទៅក្នុងរោងការនិងអញ្ជើញមិត្តភក្ដី ចូលរួមពិធីការជាមួយខ្លួនឯងបាន។

-   ដើម្បីអញ្ចើញ គូស្វាមីភរិយាទៅជួបអ្នកដែលខ្លួនចង់អញ្ជើញ ចុចចូលម្នាក់នេះ ហើយចុចចូល “អញ្ចើញចូលរួមពិធីមង្គលការ”។

-   ​អ្នកបានអញ្ជើញនឹងអាចចូលរោងការបាន។

  • ពិធីរៀបការ

-   ពេលអ្នកទាំងអស់គ្នាបានមកគ្រប់គ្នាក្នុងរោងការហើយ ខាងប្រុសអាចទៅជូប NPC “Ceremonies master” ក្នុងរោងការដើម្បីចាប់ផ្ដើមពិធី។

-   នៅក្នុងសម្ភរៈរបស់ខាងប្រុសត្រូវតែសល់២កន្លែងដើម្បីផ្ទុកអាវកូនកម្លោះ។ ខាងស្រីត្រូវតែសល់៤កន្លែងដើម្បីផ្ទុកអាវកូនក្រមុំ។

-   ពិធីរៀបការនឹងប្រព្រឹត្តក្នុងពេលវេលា៣ម៉ោង។ពេលរួចរាល់អ្នកចូលរួម ទាំងអស់ក្នុងរោងការនឹងអាចចេញមកខាងក្រៅ។

-   ក្នុងពេលចូលរួមពិធីមង្គលការ ពិន្ទុបទពិសោធន៍របស់ភ្ញៀវចូលរួមនឹង បានគុណទ្វេដង។